Month: October 2016

ការជញ្ជឹងគិត ថ្ងៃទី៧ : ដែលជឿដល់…

មនុស្សភាគច្រើន បានទទួលការចិញ្ចឹម និងបង្រៀនឲ្យគិតថា ខ្លួនត្រូវខំស្វែងរក ការទទួលស្គាល់ ក៏ដូចជាស្វែងរករង្វាន់ និងការសរសើរ។ នៅផ្ទះ យើងរៀបចំអាកប្បកិរិយ៉ា

ការជញ្ជឹងគិត ថ្ងៃទី៧ : ដែលជឿដល់…

គឺដោយសេចក្តីជំនឿតែមួយមុខគត់

មនុស្សភាគច្រើន បានទទួលការចិញ្ចឹម និងបង្រៀនឲ្យគិតថា ខ្លួនត្រូវខំស្វែងរកការទទួលស្គាល់ ក៏ដូចជាស្វែងរករង្វាន់ និងការសរសើរ។ នៅផ្ទះ យើងរៀបចំអាកប្បកិរិយ៉ាឲ្យបានល្អ ដើម្បីឲ្យឪពុកម្តាយសប្បាយចិត្ត។ នៅសាលា យើងខិតខំរៀន ដើម្បីឲ្យបានពន្ទុះល្អ។ នៅកន្លែងធ្វើការ គេរំពឹងឲ្យយើងធ្វើការឲ្យបានល្អ ដើម្បីបានការដំឡើងមុខនាទី។ ពេលដែលយើងមិនអាចឈានដល់ខ្នាតគំរូនោះ ហើយប្រហែលជាមានអារម្មណ៍ខ្លួនបានធ្វើខុស ឬធ្វើមិនបានគ្រប់គ្រាន់។

ក្នុងទំនាក់ទំនងជាមួយព្រះ តើយើងគិតថា យើងត្រូវខិតខំស្វែងរកការទទួលស្គាល់…

វប្បធម៌ដែលចូលចិត្តប្រើហើយបោះចោល

ព្វថ្ងៃនេះ យើងកំពុងរស់នៅ ក្នុងវប្បធម៌ដែលចូលចិត្តប្រើហើយបោះចោល លើសពីសម័យណាៗទាំងអស់។ សូមយើងចំណាយពេលគិតបន្តិច អំពីរបស់ដែលគេបានផលិត សម្រាប់ឲ្យយើងប្រើហើយបោះចោល ដូចជាឡាមកោពុកមាត់ ដបទឹកផ្លាស្ទិក ដែកកេះ ចានក្រដាស់ ស្លាព្រា និងសមផ្លាស្ទិកជាដើម។ ផលិតផលទាំងនេះ ត្រូវគេប្រើប្រាស់ ហើយបោះចោល រួចគេយករបស់ថ្មីមកប្រើជំនួស ហើយបោះចោលទៀត ដោយមិនបានប្រើឲ្យស្ថិតស្ថេរ។

វប្បធម៌ដែលចូលចិត្តប្រើហើយបោះចោលនេះ ក៏បានឆ្លុះបញ្ចាំងអំពីបញ្ហាទំនាក់ទំនង ដែលកើតឡើងក្នុងសង្គមយើងសព្វថ្ងៃ។ នៅក្នុងទំនាក់ទំនង គេចង់ធ្វើការប្តេជ្ញាចិត្ត ឬមិនចង់ ស្រេចតែចិត្ត។ ទំនាក់ទំនងប្តីប្រពន្ធត្រូវមានការតស៊ូកុំឲ្យមានការបាក់បែក។ បុគ្គលិកដែលបានធ្វើការជាយូរឆ្នាំ ត្រូវបានគេបញ្ឈប់ការងារ មុនពេលចូលនិវត្តន៍ ដើម្បីកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន ឬអង្គការ។ កីឡាករដ៏ល្បីល្បាញ បានចាកចេញពីក្រុមមួយ ចូលក្រុមមួយទៀត។ ដូចនេះ យើងមើលទៅ ហាក់ដូចជាគ្មានអ្វីដែលស្ថិតស្ថេរសោះ។

ទោះជាយ៉ាងណាក៏ដោយ ព្រះនៃយើងមិនដែលប្រែប្រួលឡើយ។ ព្រះអង្គបានសន្យាថា សេចក្តីស្រឡាញ់ និងសេចក្តីមេត្តា របស់ព្រះអង្គស្ថិតស្ថេរជាដរាប។ បទគម្ពីរទំនុកដំកើង ជំពូក ១៣៦  បានពោលពាក្យសរសើរព្រះបន្ទូលសន្យារបស់ព្រះអង្គ ដោយលើកឡើងអំពីការអស្ចារ្យ កិច្ចការ និងបុគ្គលិកលក្ខណៈរបស់ព្រះអង្គ។ បន្ទាប់មក គាត់ក៏បានភ្ជាប់ឃ្លានីមួយៗ ដែលនិយាយអំពីព្រះ ដោយពាក្យថា “ដ្បិតសេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”។ យើងអាចទុកចិត្តព្រះអង្គ ដោយព្រោះភាពអស្ចារ្យនៃការដែលព្រះអង្គបានបង្កើតរបស់សព្វសារពើមក(ខ.៤-៩) ដោយសារព្រះអង្គបានជួយសង្រ្គោះរាស្រ្តព្រះអង្គ(ខ.១០-២២) ឬដោយព្រោះព្រះអង្គបានមើលថែរកូនរបស់ព្រះអង្គ ដោយព្រះទ័យដ៏ស្រទន់(ខ.២៣-២៦)…

ការជញ្ជឹងគិត ថ្ងៃទី៨ : មិនត្រូវវិនាសឡើយ

តើសេចក្តីស្លាប់ជាអ្វី? តើមានអ្វីកើតឡើង ចំពោះយើង បន្ទាប់ពីយើងស្លាប់ទៅ? សេចក្តីស្លាប់ គឺជាផ្នែកមួយ នៃដំណើរជីវិតមនុស្ស ដែលមិនអាចជៀសបាន។ យើងម្នាក់

ការជញ្ជឹងគិត ថ្ងៃទី៨ : មិនត្រូវវិនាសឡើយ

ស្រមោលនៃសេចក្តីស្លាប់

តើសេចក្តីស្លាប់ជាអ្វី? តើមានអ្វីកើតឡើងចំពោះយើង បន្ទាប់ពីយើងស្លាប់ទៅ? សេចក្តីស្លាប់ គឺជាផ្នែកមួយនៃដំណើរជីវិតមនុស្ស ដែលមិនអាចជៀសបាន។ យើងម្នាក់ៗត្រូវស្លាប់ នៅថ្ងៃណាមួយ ទោះយើងមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា មានជោគជ័យ មានកេរ្តិ៍ឈ្មោះ មានភាពល្បីល្បាញ ឬមានចំណេះដឹងប៉ុណ្ណា ហើយទោះយើងចង់ ឬមិនចង់ស្លាប់ក៏ដោយ។ អ្នកខ្លះយល់ថា សេចក្តីស្លាប់គឺជាទីបញ្ចប់ ដោយជីវិតប្រែក្លាយជាភាពសាបសូន្យទទេរ។ ហេតុនេះហើយបានជាពួកគេខិតខំធ្វើការបង្កើតស្នាដៃ និងបន្សល់ទុកនូវកេរដំណែល…

ពន្លឺដែលចាំងកាត់ភាពងងឹត

ផ្ទាំងគំនូរ ដែលមានចំណងជើងថា ផ្លូវនៃពន្លឺ ជាស្នាដៃរបស់វិចិត្រករម្នាក់ នៅទីក្រុងខូឡូរ៉ាដូស្ព្រីង ឈ្មោះបប់ ស៊ីមភីច(Bob Simpich)។ ផ្ទាំងគំនូរនេះបានបង្ហាញ អំពីដើមអេស្ពិនដែលដុះផ្តុំគ្នាជាច្រើន ដែលមានស្លិកពណ៌មាស ដោយសារចាំងពន្លឺថ្ងៃ នាសរទរដូវ។ វិចិត្រករបានគូរូបស្លឹក នៅចុងដើមអេស្ពិន យ៉ាងប៉ិនប្រសប់ ឲ្យមានពន្លឺចែងចាំង ហើយបានដាក់ពន្លឺថ្ងៃ លាយជាមួយនឹងស្រមោល នៅលើដីនៅក្រោមដើមឈើរទាំងនោះ។ ជាងគំនូររូបនេះបានមានប្រសាសន៍ថា ការដាក់ពន្លឺ និងស្រមោលឲ្យមានភាពឆ្លុះគ្នាដូចនេះ បានធ្វើឲ្យគេជក់ចិត្តនឹងពន្លឺដែលចាំងចុះពីលើមកកាត់តាមម្លប់ឈើ។

យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅកាន់អ្នកជឿព្រះយេស៊ូវ នៅក្រុងកូរិនថូសថា “ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ”(២កូរិនថូស ៤:៦)។ បន្ទាប់មក សាវ័កប៉ុលក៏បានបន្តរៀបរាប់អំពីភាពពិតនៃជីវិតមនុស្ស ដែលក្នុងនោះ យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(ខ.៨-៩)។

ពេលខ្លះ ការពិបាក ទុក្ខព្រួយ និងការបាត់បង់ ធ្វើឲ្យយើងយល់ថា ពន្លឺនៃព្រះភ័ក្រ្តព្រះ ហាក់ដូចជាខ្សោយទៅៗ។ ប៉ុន្តែ ទោះបីជាយើងស្ថិតក្នុងស្រមោលដ៏ងងឹតនោះក៏ដោយ ក៏យើងនៅតែអាចដឹងថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច។

បើសិនជាយើងដើរ ក្នុងពន្លឺរបស់ព្រះអង្គ ដែលចែងចាំងកាត់ភាពងងឹត យើងនឹងបានដឹងជាថ្មីម្តងទៀតថា…

ការជញ្ជឹងគិត ថ្ងៃទី ៩ : គឺឲ្យ ...

យើងរាល់គ្នា សុទ្ធតែធ្លាប់ឮ អំពីរឿងរបស់អ្នក ដែលជួបការផ្លាស់ប្តូរ ដ៏អស្ចារ្យ ក្នុងស្ថានភាព ដ៏លំបាកនៃជីវិត។ ឧទាហរណ៍ សិស្សក្រីក្រម្នាក់ បានទទួល អាហាររូបករណ៍។ អ្នក

ការជញ្ជឹងគិត ថ្ងៃទី ៩ : គឺឲ្យ ...

ការផ្លាស់ប្តូរទិសដៅ

យើងរាល់គ្នា សុទ្ធតែធ្លាប់ឮអំពីរឿងរបស់អ្នក ដែលជួបការផ្លាស់ប្តូរដ៏អស្ចារ្យ ក្នុងស្ថានភាពដ៏លំបាកនៃជីវិត។ ឧទាហរណ៍ សិស្សក្រីក្រម្នាក់ បានទទួលអាហាររូបករណ៍។ អ្នកជម្ងឺដែលជិតស្លាប់ បានទទួលការសង្រ្គោះជីវិត ដោយសារមានគេបរិច្ចាកគ្រឿងក្នុង។ អ្នកទោសដែលត្រូវទទួលទោស តែបានទទួលការលើកលែងទោស។ ទោះបីជា ពួកគេហាក់ដូចជាស្ថិតក្នុងស្ថានភាពអស់សង្ឃឹមក៏ដោយ ក៏ពួកគេនៅតែមានឱកាសចាប់ផ្តើមជាថ្មី ខុសពីការរំពឹងទុក ហើយពួកគេក៏មិនដែលគិតថា ខ្លួនសមនឹងទទួលលទ្ធផលដូចនេះដែរ។

ចាប់តាំងពីសម័យអ័ដាំម និងនាងអេវ៉ា មនុស្សជាតិទាំងមូលបានវង្វេងក្នុងអំពើបាប។…

នៅក្នុងខ្យល់ព្យុះ

មានពេលមួយ ខ្យល់ព្យុះកំពុងតែចាប់ផ្តើមបក់បោកមករកទីក្រុងពីចម្ងាយ ប៉ុន្តែ ទន្ទឹមនឹងនោះ មិត្តភក្តិរបស់ខ្ញុំម្នាក់ ក៏កំពុងជួបព្យុះ ក្នុងគ្រួសាររបស់គាត់ផងដែរ។ គាត់បានចែកចាយថា កាលគាត់នៅទីក្រុងហុងកុង ក្រុមព្យាករណ៍ឧតុនិយមបានប្រកាសថា មានខ្យល់ព្យុះដ៏ធំមួយកំពុងបក់បោកមកហើយ។ ប៉ុន្តែ ខ្យល់ព្យុះមិនគ្រាន់តែមាននៅក្រៅផ្ទះរបស់គាត់ឡើយ សូម្បីតែនៅក្នុងផ្ទះគាត់ក៏មានខ្យល់ព្យុះផងដែរ។ ពេលដែលឪពុករបស់គាត់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្រុមគ្រួសាររបស់គាត់ ត្រូវធ្វើដំណើរទៅមន្ទីរពេទ្យជាញឹកញាប់ បានជាពួកគេព្យាយាមថ្លឹងថ្លែងកិច្ចការគ្រួសារ និងការងារឲ្យបានស្មើគ្នា។ ពួកគេមានការអស់កម្លាំងណាស់ បានជាការអត់ធ្មត់ក៏មានការថយចុះ ហើយស្ថានភាពនៅក្នុងគ្រួសារមានភាពតានតឹងកាន់តែខ្លាំង។

ជីវិតយើងអាចជួបបញ្ហា ដែលធ្វើឲ្យយើងពិបាក ដូចខ្យល់ព្យុះ ដែលបក់បោកយើងចុះឡើង ដោយកម្លាំងខ្យល់នៃទុក្ខលំបាក ការទួញសោក ឬភាពតប់ប្រមល់។ ស្ថិតក្នុងពេលបែបនេះ តើយើងត្រូវងាកទៅរកជំនួយពីណា? មានពេលមួយ ពួកសាវ័ករបស់ព្រះយេស៊ូវ កំពុងជាប់នៅក្នុងខ្យល់ព្យុះដ៏ធំមួយ ហើយឆ្ងល់ថា ព្រះអង្គខ្វល់ពីពួកគេឬទេ ហើយពួកគេដឹងថា ខ្លួនត្រូវងាកទៅរកព្រះអង្គ។ ព្រះអង្គក៏បានបង្ហាញព្រះចេស្តា ឲ្យពួកគេឃើញ ដោយបង្ក្រាបខ្យល់ព្យុះឲ្យស្ងប់(ម៉ាកុស ៤:៣៨-៣៩)។

ប៉ុន្តែ ជាញឹកញាប់ ព្រះអង្គមិនបានបង្គាប់ឲ្យខ្យល់ព្យុះឈប់ភ្លាមៗ នោះទេ។ ហេតុនេះហើយ បានជាយើងប្រហែលជាមានអារម្មណ៍ថា ព្រះអង្គដូចជាមិនពីយើងសោះ គឺមិនខុសពីពួកសាវ័កទេ។ ដើម្បីជម្នះការភ័យខ្លាចរបស់យើង យើងអាចប្រកាន់ខ្ជាប់នូវសេចក្តីជំនឿរបស់យើង ដោយរំឭកខ្លួនឯងថា ព្រះអង្គជានរណា ហើយព្រះអង្គអាចធ្វើអ្វីខ្លះ។ យើងអាចចូលជ្រកក្នុងព្រះអង្គ(ទំនុកដំកើង ៩១:១)។ យើងអាចទទួលជំនួយពីព្រះអង្គ ដើម្បីឲ្យយើងអាចទំនាក់ទំនងជាមួយអ្នកដទៃ…

ការជញ្ជឹងគិត ថ្ងៃទី១០ : ឲ្យមានជីវិតអស់កល្បជានិច្ច…

តាំងពីសម័យដើមមក មនុស្សជាតិ តែងតែចង់រស់នៅ ជារៀងរហូត។ ទោះជាយើងខំប្រឹងប្រែង យ៉ាងណាក៏ដោយ ជីវិតអមតៈ គ្រាន់តែជាក្តីស្រមៃ របស់មនុស្សប៉ុណ្ណោះ។ ប៉ុន្តែ